សាររបស់ស្ថាបនិកក្រុមហ៊ុន

ឧកញ៉ា ម៉ុង ឬទ្ធី, ស្ថាបនិកក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប

“សម្រាប់​អនាគត យើង​ត្រូវ​តែ​បន្ត​តាំង​ចិត្ត​ផ្តោត​លើ​ភាព​ល្អឥតខ្ចោះ ដើរ​ឲ្យ​ទាន់​​​ការ​ផ្លាស់ប្តូរ​ និង​ការ​ច្នៃ​បង្កើត​ថ្មីៗ អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​ប្រសើរ​ជា​ង​មុន និង​ជម្នះ​រាល់​ការ​ផ្លាស់ប្តូរ​ទាំង​ឡាយ​ដែល​យើង​នឹង​ប្រឈម​នៅ​ថ្ងៃ​អនាគត។“
    យើង​ពិត​ជា​មាន​មោទនភាព​បំផុត​ក្នុង​នាម​ជា​សាជីវកម្ម​មួយ​​ដែល​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​បី​ទសវត្សរ៍​កន្លង​ទៅ​នេះ ហើយ​​ដែល​បាន​និង​កំពុង​ផ្តល់​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា។

    ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​រក្សា​កិត្តិយស​ក្នុង​នាម​ជា​អ្នក​នាំមុខ​ក្នុង​ពាណិជ្ជកម្ម​លើ​ច្រើន​​វិស័យ ។ តាមរយៈ​សមត្ថភាព ការ​ប្រកួត​ប្រជែង​ និង​ការ​ចែកចាយ​ទាន់​ពេល​វេលា ជាមួយ​បទដ្ឋាន​គុណភាពខ្ពស់​បំផុត។

    ចក្ខុវិស័យ​របស់​យើង​គឺ ក្រុមហ៊ុន​ម៉ុង ឫទ្ធី នឹងក្លាយ​ជា​ក្រុមហ៊ុន​ខ្នាត​ធំ ដែល​ទទួល​បាន​ការ​គោរព និងការ​សរសើរ​បំផុត​ក្នុង​តំបន់។ គោលតម្លៃ​​របស់​យើង​គឺ សហការ​ដោយ​​​តាំង​ចិត្ត​ ​បង្កើត​​​ថ្មី​ពិត​​ ដើម្បី​​​ចម្រើន ​​បរិច្ចាគ​​ទៅ​សង្គម ឲ្យបាន​ច្រើន​ គំនិត​ថ្កើងថ្កាន ​​ផ្តោត​លើ​អតិថិជន។

    ដោយ​មាន​ចក្ខុវិស័យ និងគោល​តម្លៃ​ ជាមួយ​នឹង​កិច្ចប្រឹងប្រែង​ដោយ​គ្មាន​នឿយហត់​របស់​និយោជិត ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធផល និង​ការអនុវត្ត​ការ​ងារ​​ប្រកបដោយ​វិជ្ជា​ជីវៈ​ល្អ​ឥត​ខ្ចោះ យើង​នឹង​បន្ត​ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​របស់​យើង​ក្នុង​ការ​ផលិត​ប្រកប​ដោយ​គុណភាព​​ខ្ពស់​បំផុត​ និង​ផ្តល់សេវា​ល្អបំផុត​ដល់​អតិថិជន​​។

    ជោគជ័យ​ដ៏​អស្ចារ្យ​នេះ គឺ​បាន​មក​ពី​ការ​ដឹក​នាំ​ប្រកបដោយ​ចក្ខុវិស័យ​វែង​ឆ្ងាយ ​ហើយ​និយោជិត​​​ ម្ចាស់​ភាគហ៊ុន និង​អ្នក​ជាប់​ពាក់​ព័ន្ធ​ទាំង​អស់មាន​ការ​ប្តេជ្ញាចិត្ត​ខ្ពស់។ ដូច្នេះ ឆ្លៀត​ឱកាស​នេះ ខ្ញុំ​សូម​សម្តែង​ការ​ដឹង​គុណ​ដ៏ស្មោះដល់​​អ្នក​គ្រប់​គ្នា​ដែល​បាន​រួម​ចំណែក​ផ្តល់​ជា​វិភាគ​ទាន​ដល់​ភាព​ជោគជ័យ​នេះ។

    សម្រាប់​អនាគត យើង​ត្រូវ​តែ​បន្ត​តាំង​ចិត្ត​ផ្តោត​លើ​ភាព​ល្អឥតខ្ចោះ ដើរ​ឲ្យ​ទាន់​​​ការ​ផ្លាស់ប្តូរ​ និង​ការ​ច្នៃ​បង្កើត​ថ្មីៗ អនុវត្ត​ប្រព័ន្ធ​គ្រប់​គ្រង​ប្រសើរ​ជា​ង​មុន និង​ជម្នះ​រាល់​ការ​ផ្លាស់ប្តូរ​ទាំង​ឡាយ​ដែល​យើង​នឹង​ប្រឈម​នៅ​ថ្ងៃ​អនាគត។