ក្រុមហ៊ុន ម៉ាល់ធីកូ អិមអេស (ខេមបូឌា) គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីស្រឡាងរបស់ក្រុមហ៊ុន Multico ដែលមានមូលដ្ឋានស្ថិតនៅក្នុងប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១២។ ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ១៦ ផ្សេងទៀតនៅទូទាំងអាស៊ី Multico តំណាងឲ្យបណ្ដាញអ្នកចែកចាយធំបំផុតនៅអាស៊ីខាងផ្នែកគ្រឿងចក្រឧស្សាហកម្ម។ រយៈពេលជាង ៤០ឆ្នាំ កន្លងមកនេះ ម៉ាក Multico តំណាងឲ្យទំនុកចិត្ត ភាពជាដៃគូយូរអង្វែង និងផ្ដល់សេវាកម្មល្អបំផុត។
▪ ជាក្រុមហ៊ុនសហអាជីវកម្មរវាងក្រុមហ៊ុន MRG និងក្រុមហ៊ុន Multico សិង្ហបុរី ដែលជាអ្នកឯកទេសផ្នែកគ្រឿងចក្រនៅអាស៊ី
▪ ជាអ្នកចែកចាយនាំមុខគេផ្នែកគ្រឿងចក្រ គ្រឿងបន្លាស គ្រឿងម៉ាស៊ីន ម៉ាស៊ីនភ្លើង សេវាកម្មជួសជុល ផលិតផលថាមពលមិនប៉ះពាល់បរិស្ថាន និងដំណោះស្រាយសន្សំសំចៃថាមពល
▪ ជាអ្នកចែកចាយផលិតផលនាំមុខលំដាប់ពិភពលោក ដូចជាម៉ាក Wirtgen, Sumitomo, Massey Ferguson, Tadano, Clark, Morbark និង Perkins
▪ ជាអ្នកចែកចាយទៅឧស្សាហកម្មផ្សេងៗដូចជា សំណង់ រ៉ែ នាវា បរិស្ថាន និងការកែច្នៃឡើងវិញ
▪ Multico Group កំពុងតែមានកំណើនជាមធ្យម ២០%ក្នុងមួយឆ្នាំៗ ជាមួយចំណូលប្រចាំឆ្នាំលើសពី ១០០លានដុល្លារ។