ក្នុងឆ្នាំ ២០០៨ M's Pig ACMC បានផ្លាស់ប្ដូរនូវវិស័យម្ហូបអាហារក្នុងប្រទេសកម្ពុជា ដោយផ្គត់ផ្គង់នូវជ្រូកមេ និងជ្រូកបាពូជមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងស្រុក ដែលពីមុនសាច់ជ្រូកមានគុណភាពខ្ពស់គឺមានតែនាំចូលតែប៉ុណ្ណោះ។
▪ ជាក្រុមហ៊ុនបណ្ដាក់ទុនរវាង MRG និង ACMC ជាក្រុមហ៊ុនចក្រភពអង់គ្លេសនាំមុខគេលើពិភពលោកក្នុងការបង្កាត់ពូជជ្រូក
▪ កសិដ្ឋានបង្កាត់ជ្រូកធំបំផុតក្នុងប្រទេសកម្ពុជា
▪ ជាក្រុមហ៊ុនដំបូងដែលបាននាំចូលពូជជ្រូកបាពី Yorkshire ចក្រភពអង់់គ្លេស
▪ នឹងបង្កើនជ្រូកមេរហូតដល់ ១៨.០០០ ក្បាល នៅឆ្នាំ ២០១៨
▪ ត្រូវតាមស្ដង់ដារពិភពលោកលើផ្នែកអនាម័យ និងសុវត្ថិភាពម្ហូបអាហារ។